Description
សេងភោជ្ជណីយដ្ឋាននៅច្បារអំពៅ នៅលើផ្លូវធ្វើប៉ាស្ព័រ
សេងក្នុងតម្លៃ USD 23,000 (មានប្រាក់កក់ក្នុងនេះចំនួន USD 1,000)
ទីតាំង៖ ភូមិ តាង៉ូវ ផ្លូវ ៣៥១ ជិតវត្ត ប្រជុំវង្ស តាមផ្លូវធ្ចើប៉ាស្ព័រ
ហាងស្ថិតនៅក្នុងតំបន់ប្រជុំជនមានមនុស្សម្នាអ៊ូរអររាល់ថ្ងៃ មានទំហំធំទូលាយ ទ. 10ម គុណនឹង ប. 25ម ចាងមុខហាងនៅសល់ 3.5មទៀតសម្រាប់ការចតយានយន្ដរបស់ភ្ញៀវ នៅមិនឆ្ងាយពីសាលារៀន គ្លីនិកឯកជន តូបចាប់ហួយជាច្រើន និងហ៊ុំព័ទ្ធទៅដោយហាងខារ៉ាអូខេ ហាងស៊ុប និងអាជីវកម្មផ្សេងៗ ដែលអាចឱ្យលោកអ្នកបើកប្រកបអាជីវកម្មបានប្រាក់ចំណូលភ្លាមៗគ្រប់ពេលវេលា។ ក្នុងនោះផងដែរ គ្រឿងសម្ហារឹម សម្ភារៈ និងឧបករណ៍ជាច្រើនត្រូវបានរួមបញ្ចូលដូចជា៖
– តុវែង ១៣
– តុខ្លី ៣
– កៅអី ៨០
– ទូរទស្សន៍ LED ទំហំ៥០ អ៊ីញ ១
– កង្ហារជញ្ជាំង ៧
– ទូរទឹកកកទ្វារ១បញ្ឈរ ១គ្រឿង
– ផ្ទះបាយ ១ (ចាន ឆ្នាំង…)
– ចង្រ្កានក្បាល៣ ២
– ធុងស្ដុកទឹកចំនុះ១ពាន់លីត្រ ១
– ឡាបូលាងចានអ៊ីណុក៣ប្រឡោះ ១
– ធុងទឹកកក ៣
– ទូក្លាសេភេសជ្ជៈ ឧបត្ថម្ភពីក្រុមហ៊ុន ២
– កាមេរ៉ាសុវត្ថិភាព ៤គ្រាប់
ម្ចាស់ហាងសព្វថ្ងៃ ជាអ្នកសាងសង់ និងតម្លើងដេគ័ររៀបចំនៃហាងទាំងអស់លើដីទរទេដោយខ្លួនគាត់ ដោយចំណាយដើមទុនអស់ប្រមាណ USD 28,000។
កុងត្រាបច្ចុប្បន្ននៅមានសុពលភាពរហូតដល់ ខែមិនា ឆ្នាំ២០២៤។ លោកអ្នកក៏អាចបន្តកុងត្រាថ្មីបានដែរ។
សូមរួសរាន់កុំឱ្យឱកាសដ៏ល្អកន្លងផុតឱ្យសោះ!
សូមទំនាក់់ទំនងទៅកាន់ម្ចាស់ភោជ្ជណីយដ្ឋានដោយផ្ទាល់សម្រាប់ព័ត៌មានលម្អិតតាមរយៈលេខទូរសព្ទ៖
096 9999 557 / 086 833 763